គណៈរដ្ឋមន្រ្តីដែលបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោកហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ បានអនុម័តជាស្ថាពរ លើសេចក្តីព្រាងច្បាប់សេចក្តីព្រាងអនុក្រឹត្យស្តីពី «ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា»។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី សេចក្តីព្រាងនេះរៀបចំឡើងក្នុងគោលដៅ បង្កើនការចូលរួមអោយបានពេញលេញក្នុងការបំពេញការងារ ការលើកកម្ពស់ផលិតភាព ការងាររបស់បុគ្គលនិងអង្គភាព និងឆ្លើយតបនឹងស្ថានភាពឬតម្រូវការផ្ទាល់ខ្លួន និងគ្រួសាររបស់មន្រ្តី ដោយអនុញ្ញាតអោយក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អាចកំណត់ពេលវេលាបម្រើការងារ រយៈពេលបម្រើការងារក្នុងមួយថ្ងៃ និងទីកន្លែងបម្រើការរងារ របស់មន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យានៃក្រសួង ស្ថាប័នរបស់ខ្លួនអោយមានលក្ខណៈបត់បែនស្របតាមស្ថានភាពជាកស្តែង ។សេចក្តីព្រាងអនុក្រឹត្យនេះ បានបង្ហាញគោលការណ៍ច្បាស់លាស់ថា «មន្រ្តីរាជការស៊ីវិលនិងមន្រ្តីជាប់កិច្ចសន្យា អវត្តមានគ្មានការ អនុញ្ញាតត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មវិន័យ»។ប្រភព Fresh News ។