ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (ឆ្នាំ២០0១ មាត្រា១៤) ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិ និងមានបំណងឈរឈ្នោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបំពេញល័ក្ខខ័ណ្ឌសំខាន់ៗដូចខាងក្រោមៈ
- មានសញ្ជាតិខ្មែរពីកំណើត
- ចេះអាននិងសរសេរអក្សរខ្មែរ
- បានចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ
- មានអាយុយ៉ាងតិច២៥ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- មានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមល័ក្ខខ័ណ្ឌដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៕