ប្រធានគណបក្សប្រឆាំងបានព្យាយាមបង្ហាញទីតាំងមួយកន្លែងនៅ ក្រៅប្រទេសដែលលោកថា ទីតាំងនោះត្រូវបានគេបង្កើតគណនេយ្យហ្វេសប៊ុកក្លែងក្លាយ សម្រាប់រកប្រាក់ ខណៈលោកត្រូវបានគេប្តឹងមួយករណីទៀត ទាក់ទិនការរិះគន់ហ្វេសប៊ុកលោក ហ៊ុន សែន។ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក របស់លោកនៅថ្ងៃទី ១៨ ខែមីនាថា នៅក្នុងប្រទេសឥណ្ឌា មានរោងជាងបង្កើត like ក្លែងក្លាយ (Click-Farm) សម្រាប់ជួលមនុស្សម្នាក់ដើម្បីបង្កើតគណនីក្លែងក្លាយ បានរាប់ពាន់ដើម្បីចុច likesសម្រាប់លក់។លោក សម រង្ស៊ី ក៏បានបង្ហាញរូបភាពនៃចំនួនអ្នក like លើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដោយលោកថា ចំនួនអ្នក like នៅក្នុងប្រទេសឥណ្ឌាលំដាប់ទី២ បន្ទាប់ពីអ្នកlike នៅកម្ពុជា។ប្រភពVOD