លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ បានបញ្ចេញប្រតិកម្ម ទៅលើមនុស្សចំនួន ដែលបានរិះគន់ទៅលើការ រុះរើគណៈរដ្ឋមន្រ្តី ហើយផ្លាស់ប្តូរដ្ឋមន្រ្តី ទៅកាន់ក្រសួងផ្សេងទៀតថា មានមុខ តែដដែល។នៅ ក្នុងពិធី ប្រកាសដាក់ឲ្យអនុវត្តន៏ ដំណាក់កាល ទី៣ និង កិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាព ប្រចាំឆ្នាំ២០១៥ នៃកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជាថា “ការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី មានការរិះគន់ខ្លះ ថាយើងមិនបានផ្លាស់ប្តូរ និងមានមុខដដែលៗ (រដ្ឋមន្រ្តីចាស់ៗ)។ ការផ្លាស់ប្តូរនៅទីនេះ សំខាន់ទៅលើ ធនធានមនុស្ស”។លោកបន្តថា ចង់មានការផ្លាស់ប្តូរមុខទៅណា បើចឹងមានតែក្បាលហើយដូរមុខថ្មី។ លោកថាសំខាន់ មុខដដែលក៏ ដោយប៉ុន្តែ ធ្វើយ៉ាងណាឲ្យមានគំនិត ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចំរើនទៅមុខ។ប្រភពដើមអំពិល