មេដឹកនាំបក្សប្រឆាំង បង្ហាញសារនយោបាយ នៅថ្ងៃអាទិត្យនេះថា ខ្លួនហាក់មិនបារម្ភពីការបាត់បង់សំឡេងគាំទ្រតាមរយៈនៃ ការធ្វើកំណែទម្រង់របស់បក្សកាន់អំណាចទេ ដោយអះអាងថា ការធ្វើកំណែទម្រង់នោះ មានរូបភាពសើៗ មិនអាចឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋបាន។ក្នុងពិធីចុះជួបសកម្មជន នៅខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២០ ខែមីនានេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលើកឡើងថា លោកទទួលស្គាល់ថា រដ្ឋាភិបាល មានការកែទម្រង់ច្រើន។ប៉ុន្តែលោកថា ការកែទម្រង់ទាំងនោះ ធ្វើឡើងគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋទេ ។លោកលើកឡើងថា៖ “យើងដឹងហើយថា រហូតមកដល់សព្វថ្ងៃនេះជាពិសេសថ្មីៗនេះរាជរដ្ឋាភិបាលក៏បានបង្ហា ញនូវការកែទម្រងខ្លះដែរ…ប៉ុន្តែការវាយតំលៃរបស់ខ្ញុំ ខ្ញុំគិតថាការបង្ហាញ់គ្រាន់តែជាការសើសើនៅខាងលើ គ្មានប្រព័ន្ធក្នុងការកែទម្រង់ច្បាស់លាស់ ខ្ញុំជឿថាមិនអាចសម្រេចតាមគោលបំណងរបស់ប្រជាពលរដ្ឋឡើយ”។ការិះគន់របស់មេដឹកនាំបក្សប្រឆាំងនេះ បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីនាយករដ្ឋមន្ត្រី បានរុះរើគណៈរដ្ឋមន្ត្រី។ប្រភពVOD