លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការ ទី១ នៃរដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា មកពីគណបក្សសង្គ្រោះជាតិ បានសម្តែងការអស់សំណើចចំពោះការចេញលិខិតរដ្ឋសភា។បើយោងតាមគេហទំព័រហ្វេសប៊ុនរបស់លោក អេង ឆៃអ៊ាងបានលើកឡើងយ៉ាងខ្លីថា«ថ្ងៃនេះ ( ២១-០៣-២០១៦ )អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានចេញលិខិតមួយ គួរឲ្យអស់សំណើច»។ បើទោះបីជាលោក អេង ឆៃអ៊ាង បានលើកឡើងខ្លី ប៉ុន្តែគេសង្គេតឃើញនៅក្នុងលិខិតរបស់អគ្គលេខាធិការរដ្ឋសភា ដែលកោះហៅ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចូលបំភ្លឺចំពោះរឿងអាស្រូវស្នេហារបស់លោក បានសរសេរពាក្យទំនាក់ទំនងខុស។ប្រភពVAYO FM