នៅ ព្រឹកថ្ងៃទី២២ ខែមីនានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU)នឹងបើកកិច្ចប្រជុំមួយដើម្បីវិភាគនិងពិភាក្សាបណ្តឹងរបស់ យុវជនមួយក្រុម ដែលបានដាក់ពាក្យប្តឹងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយដោយសារតែលោកបានផ្តល់លុយអោយស្រីស្នេហ៍ជាច្រើននាក់។ប្រធានACU លោកឱម យិនទៀង បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថាលោកបានទទួលពាក្យបណ្តឹង របស់ក្រុមយុវជនកាលពីថ្ងៃសុក្រទី១៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅ ដូច្នេះអង្គភាពរបស់លោកនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃស្អែកដើម្បីសំរេចថាត្រូវចាត់ការឬយ៉ាងណា។ប្រភពរស្មីកម្ពុជា