គណបក្សប្រឆាំងនឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុងមួយនៅថ្ងៃនេះជាមួយ នឹងសមាជិករដ្ឋសភាទាំង ៥៥ រូបដើម្បីពង្រឹងតួនាទី និងការបំពេញកាតព្វកិច្ចក្នុងនាមជាអ្នកតំណាងរាស្ត្រ។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាតាមផែនការគណបក្ស សង្គ្រោះជាតិរៀបចំកិច្ចប្រជុំជាមួយសមាជិករដ្ឋសភាទាំង ៥៥ រូបប៉ុន្តែប្រសិនបើអ្នកតំណាងរាស្ត្រមួយចំនួនចាំបាច់ត្រូវបំពេញ តួនាទីរបស់ខ្លួន ឬបំពេញបេសកកម្មនៅក្រៅប្រទេសពួកគេអាចអវត្តមានបានតែបើមិនចាំបាច់ គេត្រូវចូលរួមយ៉ាងហោចណាស់សមាជិក ៤០ នៃ ៥៥ រូបត្រូវតែចូលរួមក្នុងកិច្ចប្រជុំដែលមានសន្និសីទវីដេអូជាមួយនឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិពីបារាំងដែលពិភាក្សាពីបទបញ្ជា ផ្ទៃក្នុងរបស់សមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ។ ប្រភពភ្នំពេញប៉ុស្តិ៍