លោក ឱម យ៉ិនទៀង បញ្ជាឱ្យមន្ត្រីកោសល្យវិច្ច័យសំឡេងខ្សែអាត់

2016-03-23 08:45:00 4762 Views

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​អង្គារ ទី​២២មីនា​ ​បាន​បើក​កិច្ច​ប្រជុំ​ស្តីពី​បណ្តឹង​របស់​ក្រុម​និស្សិត​មួយ ​ក្រុម​ដែល​ប្តឹង​លោក កឹម សុខា​ទាក់​ទង​នឹង​ខ្សែ​អាត់​សំឡេង ដែល​គេ​សង្ស័យ​ថា​ជា​លោក​កឹម សុខា សាសង​ជាមួយ​ស្តី្រ​ស្នេហ៍។ ទន្ទឹម​នឹង​នេះ លោក​ឱម យ៉ិនទៀង បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​ការ​កោសល្យ​វិច្ច័យ​លើ​សំឡេង​នោះ។ នៅ​ទី​បំផុត​ករណី​ខ្សែ​អាត់​សំឡេង​ បាន​ចូល​ដល់​យន្តការ​ផ្លូវ​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហើយ​ ពេល​នេះ។ លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព បាន​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ផ្តើម​ធ្វើ​ការងារ​កោសល្យ​វិច្ច័យ លើ​ខ្សែ​អាត់​សំឡេង​ដែល​ក្រុម​យុវជន​មួយ​ក្រុម បាន​ប្តឹង​ថា ជា​សំឡេង​របស់​លោក កឹម សុខា។ ការ​ធ្វើ​កោសល្យ​វិច្ច័យ​នេះ នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ពិនិត្យ​ចាប់​ពេល​នេះ​តទៅ ហើយ​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​មីនា។ ការ​ធ្វើ​កោសល្យ​វិច្ច័យ​នេះ គឺ​អង្គភាព​នឹង​អាច​ប្រមូល​យក​សំឡេង​របស់​លោក​កឹម សុខា នៅ​គ្រប់​ទី​កន្លែង និង​សំឡេង​របស់​កញ្ញា​ខុម ចាន់តារាទី​ហៅ​ស្រីមុំ​ដែល​ផ្តល់​បទ​សម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​យក​ មក​ផ្ទៀង។ប្រភព RFI

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា