រដ្ឋសភា បានចេញលិខិតកោះហៅឯកឧត្តម កឹម សុខា ឲ្យមកបំភ្លឺតបនឹងបណ្តឹងរបស់យុវជនមួយក្រុមដែលអះអាងថា ពួកខ្លួនតំណាងឲ្យនិស្សិតនៅតាមសលកវិទ្យាល័យនានានៅរាជធានីភ្នំពេញ ជុំវិញខ្សែអាត់សំឡេងដែលគេសង្ស័យថា ឯកត្តម កឹម សុខា សាសងស្នេហាជាមួយនារីម្នាក់។ ការកោះហៅនេះ ធ្វើឲ្យសង្គមស៊ីវិលមួយចំនួនរិះគន់ និងតំណាងរាស្ត្របក្សប្រឆាំងហួសចិត្តនឹងស្ថាប័ននីតិបញ្ញត្តិនេះ យ៉ាងខ្លាំង។ តែយ៉ាងណាអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់លោក ជា ធីរិទ្ធ និពន្ធនាយករងនៃសារព័ត៌មានថ្មីៗថា រដ្ឋសភាធ្វើបែបនេះ គឺធ្វើទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងដើម្បីការពារកិត្តិយសរដ្ឋសភា។ លោក ឡេង ប៉េងឡុង៖ យើងធ្វើនេះ តាមមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និង ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។ដូច្នេះរដ្ឋសភាត្រូវតែដោះស្រាយតាមបញ្ហារបស់តំណាងនិស្សិតនេះដែរ។ប្រភពថ្មីៗ