មាត្រា៣៥នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា៖ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព នយោបាយ សេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ប្រទេសជាតិ ។សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលពិនិត្យនិង ដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការរដ្ឋ..."។"ត្រង់ វាក្យខណ្ឌទី២នេះហើយដែលធ្វើអោយរដ្ឋសភា ពេលទទួលលិខិតឬ ញត្តិពីប្រជាពលរដ្ឋដែលស្នើសុំអោយសភាអន្តរាគមន៍ មិនថាក្រុមមនុស្សប្រភេទណាទេ សភាត្រូវតែត្រួតពិនិត្យ"។នេះជាប្រតិកម្មតបរបស់លោក សុខ ឦសាន អ្នកនាំពាក្យសភាកាលពីល្ងាចថ្ងៃអង្គារទី២២មីនានេះ។ លោកអ្នកនាំពាក្យសភា បានមានប្រសាសន៍ថាក្រោយទទួលញត្តិពីក្រុមយុវជន ថ្នាក់ដឹកនាំសភាបានប្រជុំនិងបានណែនាំអោយអគ្គលេខាធិការរដ្ឋសភា( ឡេង ប៉េងឡុង )ជូនដំណឹងទៅឯក ឧត្តម កឹម សុខាវិញ អំពីសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីអោយលោកកឹម សុខា ពិចារណាមើល( គេមិនបានដាក់កំរិតអោយគាត់យ៉ាងម៉េចៗទេ ) ដើម្បីអោយត្រូវឆ្លើយយ៉ាងម៉េច វាអាស្រ័យលើលោកកឹម សុខា ទេ។ប្រភពរស្មីកម្ពុជា