ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលខេត្តកំពតថ្មីដល់លោកចាន់ ចេស្តា កាលពីព្រឹកថ្ងៃទី២២ មីនា នៅសាលាខេត្តកំពត លោក ស ខេងនាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ឬពិន័យផ្នែករដ្ឋបាលចំពោះមន្ត្រីរូបណា ដែលនៅតែហ៊ានចេញលិខិតបញ្ជាក់អត្តសញ្ញាណមិនត្រឹមត្រូវ ចំពោះជនបរទេសដែលតាំងទីលំនៅខុសច្បាប់នៅកម្ពុជា។លោក ស ខេង បញ្ជាក់ថាកន្លងទៅមានមន្ត្រីមួយចំនួន ពិសេសមន្ត្រីអត្រានុកូលដ្ឋាន និងនគរបាល បានចេញលិខិតមិនត្រឹមត្រូវ ឬក៏មិនប្រក្រតីឲ្យជនជាតិបរទេសដែលខុសពីគោលការណ៍។ ត្រង់នេះ លោកលើកឡើងថា មន្ត្រីនោះប្រហែលជាមិនអាចអត់ឱនឲ្យបានទេ ពីព្រោះថាបានណែនាំច្រើនលើកច្រើនសាមកហើយ តាមរយៈអគ្គស្នងការនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាដើម។ប្រភពVAYO FM