លោក ង៉ោ សុវណ្ណ អតីតគណនាយក និងជាអតីតសមាជិក សភាគណបក្ស សមរង្ស៊ី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានចេញមុខចំអក ទៅកាន់មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) ដែលតែងតែលើកឡើងថា អ្នកចាកចេញពីគណបក្សមួយ ទៅរួមរស់ជាមួយគណបក្ស មួយទៀតសុទ្ធតែអ្នកលក់ ឧត្តមគតិ។លោកង៉ោសុវណ្ណដែលបច្ចុប្បន្នរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងដោយចោទជាសំណួរថាសូមអ្នកសាកល្បងគិតឡើងវិញបើការដើរចេញពីគណបក្សមួយទៅគណបក្សមួយទៀត សុទ្ធតែជាទង្វើលក់ក្បាល លក់ក្ដិតតើអ្នកដឹងទេថា ថ្នាក់ដឹកនាំស្ទើរតែទាំងអស់ របស់គណបក្សសង្គ្រោះជាតិ បានចាកចេញពីគណបក្សមួយ ទៅគណបក្សមួយទៀត ម្នាក់ៗអស់ប៉ុន្មានគណបក្ស? តួយ៉ាងដូចជា ឯកឧត្តម សមរង្ស៊ី (ក្បត់ហ្វ៊ុនស៊ិនប៉ិច) ឯកឧត្តមកឹម សុខា (៤គណបក្ស) ប៉ែនសុវណ្ណ សឺនស៊ូប៊ែ ប៉ុលហំម សាមស៊ុនឌឿន យឹមសុវណ្ណ អេងឆៃអ៊ាង មួសុខហួ សុនឆ័យ គៀតសុគន្ធជាដើម។ ប្រភពដើមអម្ពិល