គណបក្សអំណាចខ្មែរ (Khmer Power Party) របស់ លោក សួន សេរីរដ្ឋា នឹងចុះទៅ ជួបប្រជាពលរដ្ឋ ដែលរស់នៅ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីអប់រំអំពីសិទ្ធ នយោបាយដល់ពួកគាត់ បានដឹងបន្ថែមទៀត ។យោងតាម សេចក្តីប្រកាសរបស់ គណបក្សអំណាចខ្មែរ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦បានឲ្យថា “វេទិកានឹងប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោក សួន សេរីរដ្ឋា នៅព្រឹកម៉ោង០៨៖០០ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ ៥ ភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (តារាងបាល់ទាត់វាលបែកចាន)”។គណបក្សអំណាចខ្មែរ បានស្នើឲ្យពលរដ្ឋបាន ចូលរួមស្វែងយល់ពីសិទ្ធ នយោបាយឲ្យបានច្រើនកុះករ៕ប្រភពដើមអម្ពិល