នៅក្នុងឱកាស់អញ្ជើញចូលរួមសម្ភោធ សមិទ្ធផលនានា នៅស្រុក វត្តជ្រោយសំរោង ដែលស្ថិតនៅ ក្នុងសង្កាត់បារាយ៏ ក្រុងដូនកែវ នៅព្រឹកថ្ងៃ សុក្រ ទី ២៥ ខែ មីនា ឆ្នាំ ២០១៦ នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងប្រាប់ ប្រជាពលរដ្ឋ រាប់ពាន់នាក់ដែល បានចូលរួម អោយបានដឹងពី ការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន ទៅមុខ ហើយការអភិវឌ្ឍន៏ គឺមានន័យថា ចង់ធ្វើអោយជីវភាព របស់ប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរឡើង។លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៏បន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល កម្ពុជា ប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៏ គ្រប់បែបយ៉ាង។ប្រភពដើមអម្ពិល