សមាជិកច្រើននាក់នៃក្រុមប្រឹក្សាពីទីក្រុង Long Beach រដ្ឋCalifornia បានប្តេជ្ញាថានឹងធ្វើពហិការមិនចូលរួមដង្ហែក្នុងពិធីបុណ្យ ចូលឆ្នាំខ្មែរឡើយបន្ទាប់ពីមានប្រតិកម្មអវិជ្ជមានចំពោះការអញ្ជើញ លោក ហ៊ុន ម៉ាណែត ឲ្យចូលរួម។ក្រុមអ្នកតវ៉ាកម្ពុជាប្រហែល ២០០ នាក់បានផ្តុំគ្នាពេញសាលប្រជុំនៃទីក្រុង Long Beach កាលពីថ្ងៃអង្គារ។ អ្នកតវ៉ាបានអំពាវនាវឱ្យក្រុមប្រឹក្សាថ្កោលទោស និងរាំងស្ទះដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី ១០ ខែមេសា។លោក Dee Andrews សមាជិកក្រុមប្រឹក្សាម្នាក់បានប្រកាសថាខ្លួននឹងមិនចូលរួមក្នុង ក្បួននោះទេខណៈដែលលោក ម៉ាណែត ចូលរួម។ នេះបើតាមសារព័ត៌មានក្នុងស្រុក Press Telegram បានឲ្យដឹង។ប្រភពភ្នំពេញប៉ុសិ៍្ត