គណបក្សសង្គ្រោះជាតិបានកំណត់យកគោលការណ៍បែបស្ងៀមស្ងាត់និងមិនតបតចំពោះ អ្វីដែលកំពុងកើតមានមកលើគណបក្សមួយនេះ ដោយបក្សនេះថាដើម្បីធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតនិង”ការផ្លាស់ប្តូរ ដោយវិជ្ជមាន”។កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ គណបក្សប្រឆាំងបានបើកសន្និបាតក្រុមប្រឹក្សាជាតិលើកទី២របស់ខ្លួន ដោយមានសមាជិកប្រមាណ១៥០០នាក់ចូលរួម។ ក្រោយបញ្ចប់សន្និបាតនេះ គណបក្សបានចេញសេចក្តីសម្រេចពីការកំណត់ទិសដៅនិងគោលនយោបាយរបស់ខ្លួនចំនួន ១២ចំណុចដែលចំណុចសំខាន់ៗមានដូចជាប្រកាន់គោលការណ៍អហិង្សា មិនគុំគួន មិនយកខ្មែរណាធ្វើជាសត្រូវនិងប្រកាន់នូវគោលការណ៍មិនឈ្លោះ មិនឆ្លើយនិងមិនឆ្លងជាដើម។ថ្មីៗនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងរងការរំខានពីការចោទប្រកាន់ថាមានរឿងអាស្រូវស្នេហាជាមួយ នារីម្នាក់ហើយរឿងអាស្រូវនេះត្រូវបាននិស្សិតមួយក្រុមដាក់ញត្តិទៅ កាន់រដ្ឋសភា ដើម្បីឲ្យលោកបកស្រាយ។ប្រភពVOD