នាយករដ្ឋមន្រ្តីសម្រេចតែងតាំងរដ្ឋលេខាធិការ៤រូបបន្ថែមទៀត

2016-03-29 09:50:00 4772 Views

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​ស្នើ​តែង​តាំង​រដ្ឋលេខា​ធិការចំនួន​៤រូបបន្ថែម​ទៅក្នុង​ក្រសួង​​ចំនួន​ ដោយ​អះ​អាង​ថាការ​តែង​តាំង​នេះជាសេច​ក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​​រដ្ឋាភិបាល។ក្នុង​លិខិត​ចុះ​ថ្ងៃ​២៥ខែមីនាផ្ញើទៅ​ប្រធានរដ្ឋសភា លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សរសេរថាលោក​​ស្នើ​​តែ​ងតាំង​បំពេញ​សមាស​ភាព​នៃ​​រដ្ឋាភិបាលបន្ថែម ដែល​ក្នុង​នោះមាន​​លោក អ៊ី ឈាន អតីត​​អភិបាល​ខេត្ត​ប៉ៃ​លិននិង​មន្រ្តីក្រសួងមហាផ្ទៃ​ ត្រូវ​បានតែងតាំង​ជា​​​រដ្ឋលេខា​ធិការក្រសួង​ការពារ​ជាតិ និងលោក​ លុយ ដាវីត ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​បរទេសនិង​សហប្រតិ​បត្តិការ​អន្តរជាតិ។លោក​នាយក​រដ្ឋ​មន្ត្រីក៏បាន​ស្នើ​​តែង​តាំង​ លោក ណៅ​ ធួក​ និង​ លោក លី​ ផល្លា ដែល​លោក​អ្នកទាំងពីរ​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និងនេសាទ ​ជា​​រដ្ឋ​លេខាធិការនៃ​ក្រសួង​នេះ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា