គណបក្សសង្រ្គោះជាតិបានប្រកាសថាខ្លួន កំពុងរៀបចំសំណុំឯកសារប្តឹងក្រុមយុវជនដែលដឹកនាំដោយលោក ស្រី ចំរើន ទៅតុលាការ ទាក់ទងនឹងការយកមួយកអាវនិងទង់ ដែលមាន សញ្ញាសម្គាល់របស់គណបក្សមកធ្វើការហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំ លោភលើកម្មសិទ្ធបញ្ញា។នៅរសៀលនេះ លោក ស្រី ចំរើន បានដឹកនាំយុវជនមួយក្រុមហែក្បួនដាក់ញ្ញតិទៅកាន់រដ្ឋសភា ស្នាក់ការអង្គការសហប្រជាជាតិ ស្នាក់ការគណបក្សសង្គ្រោះជាតិនិងផ្ទះលោក កឹម សុខា ក្នុងគោលបំណងទាមទារឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេង ដែលក្រុមនេះសង្ស័យថាជាសំឡេងលោក កឹម សុខា សន្ទនាស្នេហាជាមួយនារីម្នាក់។ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយ នៅថ្ងៃអង្គារនេះ គណបក្សសង្គ្រោះជាតិបានថ្កោលទោសចំពោះទង្វើរបស់យុវជន ស្រី ចំរើន ដែលបានយកទង់ អាវ និងមួក មានសញ្ញាសម្គាល់គណបក្សសង្គ្រោះ “ទៅធ្វើសកម្មភាពអនាធិបតេយ្យ” នៅរាជធានីភ្នំពេញ។ប្រភពVOD