អភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បញ្ជាក់ថា អាជ្ញាធរកំពុងសិក្សាពីការតវ៉ារបស់ប្រជាពលរដ្ឋដែលចោទថា ការសាងសង់អង់តែនទូរទស្សន៍ព្រះអាទិត្យនៅជិតភូមិឋានរបស់ពួកគាត់ នឹងប៉ះពាល់ដល់សុខភាព។ អាជ្ញាធរលើកឡើងបែបនេះ បន្ទាប់ពីមន្ត្រីគណបក្សសង្គ្រោះជាតិ មន្ទិលពីល្បឿន និងការធ្វើសេចក្តីសម្រេច ថាតើគួរផ្តល់សិទ្ធិសាងសង់អង់តែនទូរទស្សន៍ដល់គណបក្សសង្គ្រោះជាតិ ឬយ៉ាងណា?អភិបាលក្រុងតាខ្មៅ លោក ហេង ធាម មានប្រសាសន៍ថា សេចក្តីសម្រេចអនុញ្ញាតតាមសំណើសាងសង់អង់តែនទូរទស្សន៍ព្រះអាទិត្យ ត្រូវប្រើពេលវេលាវែង បន្ទាប់ពីប្រជាពលរដ្ឋ ២១រូបដាក់ពាក្យតវ៉ា ស្នើឲ្យប្ដូរទីតាំងដំឡើងអង់តែនទូរទស្សន៍នេះ។លោកគូសបញ្ជាក់ថា ក្រុមការងាររបស់លោក កំពុងពិនិត្យស្រាវជ្រាវពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងអង់តែនទូរទស្សន៍ព្រះអាទិត្យ សិក្សាពីផលប៉ះពាល់សុខភាពបណ្ដាលមកពីអង់តែនទូរទស្សន៍៖ «សាលាក្រុងកំពុងពិនិត្យកិច្ចការនេះ និងសម្របសម្រួល ហើយដាក់ជូនឯកឧត្តមអភិបាលខេត្តសុំគោលការណ៍ដឹកនាំ»។