អំពើពុករលួយនយោបាយនិងការប្រើប្រាស់ធនធានរដ្ឋមិនត្រឹមត្រូវមានការកើនឡើងរហូត២៩៧ករណី

2016-03-30 09:50:00 4763 Views

របាយ​ការណ៍ខុម​ហ្វ្រែល​ប្រចាំ​ឆ្នាំ​២០១៥ បានបង្ហាញថា យ៉ាង​ហោច​ណាស់​មាន​២៩៧​ករណី ដែលជា​អំពើពុក​រលួយ​ផ្នែក​នយោ​បាយ​និង​ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​មិន​ត្រឹម​ត្រូវ ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋា​ភិបាល​នៃ​គណ​បក្ស​កាន់​អំណាច។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុ​ន​៨០​ករណី​។ក្នុង​ចំណោម​២៩​៧​ករណី​នៃ​អំពើ​ពុក​រលួយ​ផ្នែក​នយោបាយ​និង​ការ​ប្រើ​ប្រាស់​ធន​ធានរដ្ឋ​មិន​ត្រឹម​ត្រូវ​ គឺ​១១​ករណី​ពាក់​ព័ន្ធ​ការ​រំលោភ​អំណាច​កើត​ចេញ​ពី​មន្ត្រី តុលា​ការ ព្រឹទ្ធ​សភា រដ្ឋសភា រដ្ឋាភិបាល និង គណ​បក្ស​នយោបាយ។ ភាព​មិន​ប្រក្រតី​និង​ការ​កិបកេង​ដោយ​មន្ត្រី​សាធារណៈ​ក្នុង​មុខ​តំណែង​មាន​ចំនួន​១៣៥​ករណី។ទាំង​នេះ​គឺ​ជា​អំពើពុក​រលួយ​ផ្នែក​នយោបាយ។ហើយ ការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​មិន​ត្រឹម​ត្រូវ​ដែល​មាន​គោល​បំណង​បម្រើ​ផលប្រយោជន៍​ឲ្យ​គណ​បក្ស​នយោ​បាយ​មាន​ចំនួន​១៣៣​ករណី។ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​យានយន្ត​របស់​រ​ដ្ឋ​មិន​ត្រឹម​ត្រូវ​មាន​ការ​ធ្លាក់​ចុះ។ ការ​ធ្លាក់​ចុះ​ក៏​ដោយ​សារ​តែ​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធាន​ការ​ណែ​នាំ​ និង ចាត់​ការ​វិធាន​ការ​ជាក់​ស្ដែង​ដោយ​ក្រសួង​មួយ​ចំនួនដូច​ជាៈក្រសួង​មហា​ផ្ទៃ។ ចំពោះ​ករណី​មិន​ប្រក្រ​តីនៃ​សំណូក​និង​ការ​កិប​កេង​របស់​មន្ត្រីនយោបាយ​មាន​អាណត្តិ​ដោយ​ការ​បោះ​ឆ្នោត​មាន​១១​ករណី និង ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​តែង​តាំង​ខ្សែ​ស្រឡាយសាច់​ញាតិ​មាន​ចំនួ​ន​៨​ករណី។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា