លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការចោទប្រកាន់រឿងអាស្រូវស្នេហា លើកឡើងថាគូប្រជែងរបស់ខ្លួនកំពុងប្រើប្រាស់យុទ្ធសាស្ត្រដើម្បីកំចាត់ថ្នាក់ដឹកនាំទាំងពីររបស់គណបក្សនេះ រួចបំបែកអ្នកគាំទ្រតាមក្រោយ ដោយលោកហៅយុទ្ធសាស្ត្រនេះថា“កាត់ក្បាលទាំងពីរហើយបំបែកខ្លួន”។ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនរបស់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការគណបក្សក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃពុធនេះ លោក កឹម សុខា បានថ្លែងថាមានសមាជិកនៅភាគីម្ខាងទៀតដែលទំនងលោកសំដៅទៅគណបក្សប្រជាជនកម្ពុជា បានប្រាប់គណបក្សសង្គ្រោះជាតិថាកន្លងមក គូប្រជែងរបស់ខ្លួនព្យាយាមប្រើប្រាស់យុទ្ធសាស្ត្របំបែកថ្នាក់ដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិ ដើម្បីឈានទៅដល់ការបំបែកអ្នកគាំទ្ររបស់គណបក្សនេះ។ប្រភពVOD