ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានប្រាប់លោកស្រី រ៉ូណា ស្មីត (Rhona Smitht) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា រហូតមកដល់ពេលនេះ នៅមិនទាន់ មានក្រុមអង្គការ សង្គមស៊ីវិលណា (NGO) មកតវ៉ាសុំកែប្រែច្បាប់គ្រប់គ្រង អង្គការសង្គមស៊ីនៅឡើយទេ។ យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្នុងជំនួបជាមួយ លោកស្រី រ៉ូណា ស្មីត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នាទីស្តីការ ក្រសួងមហាផ្ទៃ លោក ស ខេង បានមានប្រសាសន៍ថា ចាប់តាំងពីច្បាប់អង្គការសមាគមន៍ ត្រូវបានអនុម័ត និងប្រកាសឲ្យអនុវត្តន៍រួចមក នៅមិនទាន់មានតំណាងអង្គការសមាគមណាមួយ បើកការតវ៉ានោះទេ ពោលគឺមានតែមកសុំចុះ ឈ្មោះបន្ថែមទៀត ដើម្បីបើកដំណើរការ អង្គការសមាគម។ ប្រភពដើមអម្ពិល