សាលាឧទ្ធរណ៍កោះហៅសកម្មជនអារ៉ែង លោក អាឡិច ឲ្យចូលបំភ្លឺនៅសប្ដាហ៍ក្រោយ

2016-03-31 16:10:00 4836 Views

សាលាឧទ្ធរណ៍កម្ពុជា​កោះ​ហៅ​​សកម្មជន​អារ៉ែង​ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ខាងមុខ បន្ទាប់ពីជនជាតិ​អេស្ប៉ាញរូបនេះត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា។នៅ​ក្នុងដីកា​កោះ​ចុះ​ថ្ងៃទី​២៨ ខែ​មីនា ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍លោក ង៉ែត សារ៉ាត បាន​បង្គាប់​ឲ្យ​លោក អាឡិច ចូល​ទៅ​សាលាឧទ្ធរណ៍​នា​ថ្ងៃ​ទី​៥ ខែមេសា នៅ​ម៉ោង​៨​ព្រឹក នៅ​បន្ទប់​សវនាការ​ទី​៣ ​ដើម្បី​ជំនុំ​ជម្រះ​ពី​បទ​ សមគំនិតគំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ​”​។កន្លង​ទៅ​លោក អាឡិច បានឲ្យ​ដឹង​​ថា លោក​ត្រូវ​បាន​​ចៅក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្ត​កោះកុង​ លោកស្រី ឈុន ដាវី​ ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត​​​ក្នុង​អំពើ​គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយភ្ជាប់នូវ​បញ្ហា​អ្វីមួយ ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​បទុមសាគរ ខេត្ត​កោះកុង កាលពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ​២០១៥និង​នៅថ្ងៃទី​១២ខែសីហាឆ្នាំ​២០១៥។​ប្រភពVOD


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា