លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថារដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញ ជាតំបន់ការពារ ខណៈតំបន់ទាំងនេះត្រូវបានប្រជាសហគមន៍រាយការណ៍ជាបន្តបន្ទាប់ថារងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ។ក្នុងសន្និបាតបូកសរុបលទ្ធផលក្រសួងអប់រំ លោក ហ៊ុន សែន បានថ្លែងថាលោកបានឯកភាពតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងរដ្ឋមន្រ្តីក្រសួងកសិកម្មក្នុងការដាក់ព្រៃឡង់និងព្រៃតំបន់ភ្នំពេញក្រវ៉ាញ ជាតំបន់ការពារ។ លោកបញ្ជាក់ថាការសម្រេចនេះ គឺដើម្បីការពារព្រៃឈើល្អៗសម្រាប់ប្រទេសកម្ពុជា។លោកមានប្រសាសន៍ថា៖ “ខ្ញុំបានយល់ព្រមហើយជាមួយនឹងសំណើពិគ្រោះពិភាក្សារបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានសាយ សំអាល់ ហើយនិងសំណើរួមគ្នារវាងក្រសួងកសិកម្មជាមួយនឹងក្រសួងបរិស្ថាន។ យើងដាក់ព្រៃមួយចំនួនទៅជាព្រៃការពារម្មង ដូចអាព្រៃឡង់នេះ ទុកវាធ្វើអីទៀត ត្រូវដាក់វាជាព្រៃការពារម្មង…តំបន់ភ្នំក្រវ៉ាញក៏ដោយគ្នាដែរ ឲ្យវាទៅជាតំបន់ព្រៃការពារ”។ ប្រភពVOD