លោកកឹម សុខា ស្នើEUជួយពង្រឹងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា -

2016-04-01 10:35:00 4787 Views

លោកកឹម សុខា ប្រធានស្ដីទី គណបក្សសង្រ្គោះជាតិ (CNRP) នៅថ្ងៃទី ៣១ ខែ មីនាឆ្នាំ២០១៦នេះ បានស្នើដល់សហគមន៍ អឺរ៉ុប(EU) ឲ្យជួយពង្រឹង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ជាពិសេស សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើរើស តំណាងរាស្រ្តឆ្នាំ ២០១៨ ធ្វើយ៉ាងណាឲ្យមានលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្ដិធម៌។លោកកឹម សុខា បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុកថា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦ លោកបានដឹកនាំ គណៈប្រតិភូ គណបក្សសង្គ្រោះជាតិ ជួបប្រជុំពិភាក្សា ការងារជាមួយ គណៈប្រតិភូ សភាអឺរុប មកពីច្រើនប្រទេស ដែលមក ទស្សនកិច្ចនៅកម្ពុជា។លោកបានសរសេរបន្ថែមថា "ក្នុងជំនួបពិភាក្សាការងារនេះ យើងបានពិភាក្សាគ្នាអំពី ដំណើរការ លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដែលក្នុងនោះ ខ្ញុំបានស្នើដល់សហគមអឺរុប បន្ដការជួយលើការបោះឆ្នោត ដើម្បីឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌ "។ប្រភពដើមអំម្ពិល


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា