លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងថាលោកមិនបានក្តោបអំណាយក្នុងដៃតែម្នាក់ឯងហើយថាលោកក៏មិនដែលបានបំពានការងាររបស់រដ្ឋមន្រ្តីនៅក្រោមឱវាទនោះទេ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថាមានការរិះគន់ថាការរុះរើគណៈរដ្ឋមន្រ្តីគឺដដែលដោយអំណាចមកប្រមូលផ្តុំលើតែរូបលោកតែម្នាក់ឯង។ លោកបានច្រានចោលការលើកឡើងការរិះគន់នេះ ដោយលោកថាលោកមិនដែលបំពានការងាររដ្ឋមន្រ្តីនោះទេ ប៉ុន្តែលោកថាលោកសូមឲ្យតែរដ្ឋមន្រ្តីធ្វើទៅតាមច្បាប់ដែលបានកំណត់។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមិនដែលទៅបំពានជាមួយកិច្ចការរដ្ឋមន្រ្តីណាទេ”។ លោកបន្តថារដ្ឋមន្រ្តីខ្លះបានបំពានសិទ្ធិរូបលោក ក្នុងការស្នើតែងតាំងប្រធាននាយកដ្ឋាននានា ដោយលោកថាលោកមិនដែលបានបដិសេធនោះទេ។លោកនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ស្របពេលដែលលោកបានស្នើឲ្យមានការរុះរើគណៈរដ្ឋមន្រ្តី ហើយរដ្ឋសភាបានអនុម័តកាលពីថ្ងៃចន្ទ។ប្រភពVOD