លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ប្រកាសលុបចោលផ្លូវអាកាសល្បឿនលឿនដែលមានតម្លៃប្រមាណ៣៦០លានដុល្លារ ដោយលោកបញ្ជាឲ្យយកផ្លូវដែកដែលមានស្រាប់ មកធ្វើជាផ្លូវធំជំនួសវិញ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថាដើម្បីកុំឲ្យមានប្រជាពលរដ្ឋតវ៉ាតទៅទៀត លោកសម្រេចមិនឲ្យមានការធ្វើផ្លូវល្បឿនលឿនដើម្បីធ្វើដំណើរទៅព្រលានយន្តហោះ។ លោកមានប្រសាសន៍ថា៖ “ហើយខ្ញុំសូមប្រកាសថ្ងៃនេះ សូមបងប្អូនតាមផ្លូវរថភ្លើងពីភ្នំពេញទៅពោធិ៍ចិនតុង ឈប់ធ្វើបាតុកម្ម ឈប់ទាមទារធ្វើវេទិកាសាធារណៈ ខ្ញុំមិនអនុញ្ញាតឲ្យធ្វើអាផ្លូវHigh Way អ៊ិចប្រេសហ្នឹងទេ នាំពិបាក”។លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យយកផ្លូវដែកដែលបច្ចុប្បន្នលោកថាមិនប្រើប្រាស់ចាប់ពីគីឡូម៉ែត្រលេខ៦ មកធ្វើជាផ្លូវធំសម្រាប់ធ្វើដំណើរវិញ។ប្រភពVOD