តំណាងរាស្ត្របក្សប្រឆាំងពីររូបស្នើសមត្ថកិច្ចស៊ើបអង្កេតលើសម្ដីរបស់លោក ឈាង វុន

2016-04-06 15:30:00 4787 Views

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូប ច្រានចោលសម្ដីរបស់តំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ដែលថា ពួកគាត់មានចេតនាចេញពីរដ្ឋសភា ឲ្យក្រុមបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា វាយឲ្យរងរបួសធ្ងន់ធ្ងរកាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅ។ ពួកគេថា សម្ដីរបស់ លោក ឈាង វុន មិនស្មើនឹងកូនក្មេងនិយាយឡើយ។ រីឯក្រុមសង្គមស៊ីវិល ចាត់ទុកការលើកឡើងរបស់ លោក ឈាង វុន គឺដើម្បីយករួចខ្លួន និងបង្ហាញឲ្យឃើញថា រដ្ឋាភិបាលខ្វះសមត្ថភាពការពារសន្តិសុខជូនពលរដ្ឋ និងតំណាងរាស្ត្រគ្រប់និន្នាការនយោបាយ។ការបញ្ចេញប្រតិកម្មតបនៅពេលនេះ គឺបន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១ មេសា ថា តំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីររូប បានដើរចេញពីអង្គប្រជុំនៅរដ្ឋសភា ទៅឲ្យបាតុករដែលទាមទារទម្លាក់ លោក កឹម សុខា ពីអនុប្រធានទី១ នៃរដ្ឋសភានោះ វាយតប់៖ «តំណាងរាស្ត្រទាំងពីរហ្នឹង នៅពេលសភាកំពុងប្រជុំ គាត់ចេញទៅឲ្យគេវាយ។ សំណួរ៖ ឯកឧត្តមគិតថា គាត់ចេញទៅឲ្យគេវាយ? ចម្លើយ៖ ខ្ញុំនិយាយអ៊ីចឹងហើយ ព្រោះចេញទៅបានគេវាយ បើនៅក្នុងសភា មានអ្នកណាគេវាយគាត់។ប្រភពRFA


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា