រដ្ឋសភាឲ្យដឹងថាមេដឹកនាំបក្សប្រឆំាង លោក កឹម សុខា មិនបានឆ្លើយតបជុំវិញញត្តិរបស់យុវជនមួយក្រុម ដែលដាក់ទៅរដ្ឋសភាទាមទារឲ្យបកស្រាយរឿងខ្សែអាត់សំឡេងដែលគេចោទថាមានស្នេហាលួចលាក់នោះទេ។អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីថ្ងៃទី៥ខែមេសា បានចេញលិខិតមួយជម្រាបទៅឈ្មោះ ស្រី ចំរើន ដែលអះអាងថាជាតំណាងនិស្សិតដោយប្រាប់ថារដ្ឋសភាពុំបានទទួលប្រតិកម្មឬការឆ្លើយបំភ្លឺអ្វីពី លោក កឹម សុខា ឡើយ។នៅពេលសួរថា តើសភានិងធ្វើអ្វីបន្តទៀត បើលោក កឹម សុខា មិនឆ្លើយតប? អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង មានប្រសាសន៍ថាសភានឹងរង់ចំារហូតមានការឆ្លើយតបពីលោក កឹម សុខា ដើម្បីសភាមានព័ត៌មានផ្តល់ទៅក្រុមយុវជន ដែលដឹកនាំ ដោយលោក ស្រី ចំរើន នោះ។ប្រភពVOD