មន្ត្រីបក្សប្រឆាំង សម្ដែងការហួសចិត្តចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយពីស្ថាប័នមួយនេះ បានបើកស្រោមសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់អនុប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ដើម្បីចាត់ការទៅលើអ្នកនយោបាយរូបនេះ។ អ្នកវិភាគសង្គមវិញយល់ឃើញថា នេះជាមធ្យោបាយរបស់បក្សកាន់អំណាចក្នុងការកម្ទេចបក្សប្រឆាំង។មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង យល់ឃើញថា តាមពិតមានសំណុំរឿងពុករលួយច្រើនណាស់ ដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីមួយចំនួនដែលមានប្រាក់បៀវត្សរ៍ តិចតួច ប៉ុន្តែអាចសល់លុយវាល់លានដុល្លារ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវតែចាត់វិធានការ។ផ្ទុយទៅវិញ បែរជាអង្គភាពនេះព្យាយាមសើរើសំណុំរឿងរបស់ លោក កឹម សុខា ដែលជាអ្វីដែល លោក អេង ឆៃអ៊ាង អះអាងថា មិនយល់ពីនីតិវិធីរបស់អង្គភាពប្រឆាំងអំពើពុករលួយ នេះទាល់តែសោះ។ប្រភពRFA
http://www.rfa.org/khmer/news/politics/CNRP-reactions-to-ACU-04062016064455.html