លោក ម៉ម សូណង់ដូ ប្រធានគណបក្ស សំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ ចុះរៀបចំរចនាសម្ព័ន្ធ របស់ខ្លួនចំនួន២ ថ្ងៃគឺថ្ងៃទី៧ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៦ នៅខេត្តសៀមរាប និង កំពង់ឆ្នាំ។យោងតាម បណ្ដាញទំនាក់ទំងសង្គម ហ្វេស ប៊ុក របស់គណបក្ស សំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ បានឲ្យដឹងថា លោក ម៉ម សូណង់ដូ ព្រមទាំងថ្នាក់ដឹកនាំ មួយចំនួនបានទៅ ចូលរួមរៀបចំ រចនាសម្ព័ន្ធគណៈកម្មការ ប្រតិបត្តិថ្នាក់ ខេត្ត-ស្រុក នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៨៖៣០ នាទីព្រឹក លោកប្រធាន ម៉ម សូណង់ដូ ព្រមទាំងថ្នាក់ដឹកនាំ មួយចំនួន គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ នឹងទៅរៀបចំរចនាសម្ព័ន្ធ គណៈកម្មការ ប្រតិបត្តិថ្នាក់ខេត្ត នៅខេត្តសៀមរាប នៅទីស្នាក់ការកណ្តាល គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យប្រចាំ ខេត្តសៀមរាប ឋិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។