តុលាការសម្រេចឃុំខ្លួនលោក ស៊ុត ឌីណា បណ្ដោះអាសន្ន

2016-04-08 09:10:00 4763 Views

សាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្ន បន្ទាប់ពីបានសាកសួរអស់រយៈពេល១ថ្ងៃពេញ។នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ។ លោកត្រូវបានបញ្ជូនខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញនៅម៉ោងប្រមាណ៧ល្ងាចនេះ។លោក ហុក ផល្លា មេធាវីការពារក្ដីឲ្យលោក ស៊ុត ឌីណា បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លី ពេលចេញពីតុលាការនៅល្ងាចនេះថា តុលាការបានចោទប្រកាន់កូនក្ដីរបស់លោកចំនួន២បទចោទ និងឃុំខ្លួនលោក ស៊ុត ឌីណា បណ្ដោះអាសន្នដើម្បីបន្តការស៊ើបអង្កេត។ប្រភពVOD

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា