ក្រសួងបរិស្ថានគ្រោងដាក់ព្រៃឡង់៣០ម៉ឺនហិកតាជាតំបន់អភិរក្ស

2016-04-19 09:40:00 4796 Views

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​អគ្គនាយករដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា ប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី ១៨​មេសា បាន​អម​ដំណើរ​លោក​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំកម្ពុជា William A.Heidt ដើម្បី​ជិះ​ឧទ្ធម្ភាគចក្រ​ទស្សនា​តំបន់​ព្រៃឡង់ នៅក្នុង​ខេត្ត​ចំនួន ៤​រួមមាន​កំពង់ធំ​ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ។
 ក្រោយ​បញ្ចប់​ការ​ទស្សនា​នោះ លោក​សាយ​ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​បើក​ទំព័រ​សករាជ​មួយ ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍ ដើម្បី​ទៅ​ទស្សនា​ព្រៃឡង់​ពី​លើ​អាកាស​រួមគ្នា។ លោក​សាយ សំអាល់ បាន​បន្ថែម​ថា ក្រសួង​បរិស្ថាន​នឹង​សម្រេច​ដាក់​ព្រៃឡង់​ជា​តំបន់​អភិរក្ស ក្នុង​ពេល​ឆាប់​ៗ បន្ទាប់​ពី​មាន​កំណែទម្រង់​មុខងារ​សាធារណៈ ​រវាង​ក្រសួង​កសិកម្ម​ និង​ក្រសួង​បរិស្ថាន​ហើយ​នោះ។​ ​លោក​ បាន​បង្ហើប​ថា ព្រៃឡង់​ ទំហំ​ប្រមាណ ៣០​ម៉ឺន​ហិកតា ប្រហែល​ជា​នឹង​ត្រូវ​ដាក់​ជា​តំបន់​ការពារ ដោយ​ប្រើ GPS ធ្វើការ​កំណត់​អោយ​ច្បាស់​។​ ប៉ុន្តែ​តួលេខ​នេះ នៅ​មិន​ទាន់​ជាក់លាក់​នៅ​ឡើយ​ទេ។ប្រភពRFI
 

http://km.rfi.fr/cambodia/preylang-forest-18-04-2016


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា