មេធាវីមួយរូបបាននិយាយថាសមាជិកជាន់ខ្ពស់នៃគណបក្សប្រឆាំងដែល កំពុងជាប់ក្នុងពន្ធនាគារត្រូវបានគេដាក់ឲ្យនៅឆ្ងាយដោយឡែកពី គ្នា និងមិនអនុញ្ញាតឱ្យពួកគេមានទំនាក់ទំនងជាមួយគ្នាទេជាអ្វីដែល ខុសពីពន្ធនាគារដទៃទៀតដែលអនុញ្ញាតឱ្យដើរសេរីក្នុងពន្ធនាគារ។លោកមេធាវី សំ សុគង់ ដែលការពារអ្នកនយោបាយទាំង ៣ រូបបានឲ្យដឹងថាលោក អ៊ុំ សំអាន តំណាងរាស្រ្តលោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិ និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំងត្រូវគេឃុំក្នុងបន្ទប់ផ្សេងគ្នា នៅពន្ធនាគារព្រៃស។លោក សំ សុគង់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា៖ «និយាយរួមពួកគេគ្មានពេលជួបគ្នាទេលើកលែងតែករណីដោយចៃដន្យពេល ដែលមេធាវីអញ្ជើញពួកគេមកជួបទើបពួកគេអាចជួបគ្នាដោយសារតែត្រូវ ជួបមេធាវីជាមួយគ្នា»។ប្រភពភ្នំពេញប៉ុស្ដិ៍