នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យបង្ហាញភស្តុតាងនិងសាក្សី ដោយលោកសំដៅទៅរកពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនដែលលោកថាចោទរូបលោកថាជាជនផ្តាច់ការ រំលោភដីធ្លីនិងសម្លាប់មនុស្ស។ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ស្របពេលដែលពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនបានចេញមុខតវ៉ាប្រឆាំងរូបលោកជាបន្តបន្ទាប់ នៅពេលលោកទៅបំពេញទស្សនកិច្ចនៅរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ក្នុងបទសម្ភាសន៍ជាមួយVOAកាលពីពេលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត បានលើកជាសំណួរថាហេតុអ្វីបានជាភ្ជាប់រូបលោកទៅនឹងឪពុករបស់លោក។ប្រភពVOD
http://vodhotnews.com/2016/04/manet-calls-for-proofs-and-witnesses-on-the-accusation/