តំណាងរាស្ត្រស្ត្រីរបស់គណបក្សសង្គ្រោះជាតិ មណ្ឌលបាត់ដំបង អ្នកស្រី មូរ សុខហួរ នឹងវិលត្រឡប់មកប្រទេសកម្ពុជា វិញបន្ទាប់ពីអ្នកស្រីចំណាយពេលវេលាជាង ៩ខែនៅសហរដ្ឋអាមេរិក ដើម្បីថែរក្សាជំងឺស្វាមីរបស់អ្នកស្រី ដែលធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីក។អ្នកស្រីនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃពុធ ទី២០ មេសា នេះ តាមជើងហោះហើររបស់ក្រុមហ៊ុនអេស៊ានណា អ៊ែឡាញ(Asiana Airlines)។អ្នកស្រីឲ្យដឹងថា ការវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញនេះ ជាការចូលរួមបម្រើប្រទេសជាតិក្នុងនាមអ្នកស្រីជាអ្នកតំណាងរាស្ត្រ និងបង្កើតជាមូលនិធិសប្បុរសធម៌មួយ ដើម្បីជួយដល់អ្នកកើតជំងឺមហារីកនៅមន្ទីរពេទ្យរុស្ស៊ី តាមបំណងរបស់ស្វាមីអ្នកស្រីមុនពេលលោកស្លាប់។ប្រភពRFA
http://www.rfa.org/khmer/news/politics/Mu-Sochu-returns-to-Phnom-Penh-this-wednesday-night-04202016030811.html