ប្រជាពលរដ្ឋ២០គ្រួសារនៅខេត្តកណ្ដាលថាអាជ្ញាធរយកដីពួកគេទៅលក់

2016-04-21 14:15:00 4778 Views

ប្រជាពលរដ្ឋនៅស្រុកមុខកំពូលខេត្តកណ្ដាលនាំគ្នាតវ៉ានៅថ្ងៃពុធនេះ ដោយពួកគេអះអាងថាអាជ្ញាធរយកដីពលរដ្ឋដែលពួកគេកំពុងអាស្រ័យផលទៅលក់ឲ្យក្រុមហ៊ុនចិន។ប្រជាពលរដ្ឋឲ្យដឹងថា អ្នកភូមិជាង២០គ្រួសារបានលើកគ្នាតវ៉ានៅចំណុចដីមានជម្លោះស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ដើម្បីទាមទារឲ្យអាជ្ញាធរប្រគល់ដីជូនពលរដ្ឋវិញនិងបញ្ឈប់ការឈូសឆាយជាបន្ទាន់។ប្រជាពលរដ្ឋម្នាក់ដែលអះអាងថាធ្វើកសិកម្មលើដីនោះតាំងពីឆ្នាំ១៩៩១ អ្នកស្រី ម៉ៅ រិនឌី ប្រាប់វីអូឌីតាមទូរស័ព្ទថាអាជ្ញាធរភូមិឃុំ ថាដីរបស់ពលរដ្ឋទាំងនោះជាកម្មសិទ្ធិរបស់រដ្ឋ ហើយអាជ្ញាធរបែរជាសហការគ្នាយកដីទាំងនោះទៅលក់ទៅវិញ។ អ្នកស្រីបន្ថែមថាអាជ្ញាធរកំពុងតែឲ្យក្រុមហ៊ុនចិនដាក់គ្រឿងចក្រឈូសឆាយនិងកាយយកដីរបស់ពលរដ្ឋទៀតផង។ច្រភពVOD

 

http://vodhotnews.com/2016/04/people-in-kandal-protest-with-authority-about-land/


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា