លោកផៃ ស៊ីផាន បានថ្លែងនៅព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ថា ការចាប់ខ្លួនអ្នកតំណាងរាស្រ្តគណបក្ស សង្រ្គោះជាតិ លោក អ៊ុ សំអាន គឺត្រឹមត្រូវទៅតាមផ្លូវច្បាប់ ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង។លោក ផៃ ស៊ីផាន បានលើកឡើងក្នុង បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកថា “ការឃាត់ខ្លួនតំណាងរាស្ត្រ អ៊ុ សំអាន គឺត្រឹមត្រូវតាមនីតិវិធី ច្បាប់ចំពោះករណីព្រហ្មទណ្ឌ ជាក់ស្តែង ដែលឋិតនៅក្នុងបន្ទុកនៃ ការញុះញង់ ធ្វើឲ្យមានភាពស្មុគស្មាញ និងជម្លោះជាមួយ ប្រទេសជិតខាង ដែលប្រឆាំងនិងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា”។
លោកបន្តថា នេះជាជម្រើសតែមួយ គត់ក្នុងកិច្ចថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម ដែលជាដែនសមត្ថកិច្ច របស់រាជរដ្ឋាភិបាល និងនីត្យានុកូលភាព ដើម្បីផលប្រយោជន៍ ដាច់ខាតរបស់ជាតិ។ប្រភពដើមអម្ពិល
http://www.dap-news.com/kh