លោកនាយក រដ្ឋមន្ត្រីនឹងធ្វើដំណើរតាមរថភ្លើង ទៅខេត្តព្រះសីហុន នៅថ្ងៃ ៣០ មេសាខាងមុខនេះ។ នេះបើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានស្រង់សម្តីលោក សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកនេះ។គួរបញ្ជាក់ថា ក្រុមហ៊ុន Royal Railway បានដាក់ឲ្យដំណើរការរថភ្លើងសម្រាប់ដឹកអ្នកដំណើរពីភ្នំពេញទៅខេត្ត ព្រះសីហនុ និងពីខេត្តព្រះសីហនុមកភ្នំពេញវិញ កាលពីថ្ងៃទី ៩ ខែមេសា ។ លោក រតនា ភ្នាក់ងារសុវត្ថិភាពរបស់ក្រុមហ៊ុន Royal Railway បានបញ្ជាក់ថា រថភ្លើងរបស់ក្រុមហ៊ុននេះ មួយខ្សែ អាចផ្ទុកអ្នកដំណើរបានជាង ១០០ នាក់ និងមួយខ្សែទៀតផ្ទុកមនុស្សបានជាង ២០០ នាក់។ប្រភពកម្ពុជាថ្មី
http://www.thmeythmey.com/?page=detail&ctype=article&id=38925&lg=kh