តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រមាណ៤០រូប បានដាក់លិខិតមួយថ្វាយព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី សុំឲ្យព្រះអង្គព្រះរាជអន្តរាគមន៍ ករណីចាប់ខ្លួនតំណាងរាស្រ្តមណ្ឌលសៀមរាប លោក អ៊ុំ សំអាន។ក្នុងលិខិតមួយចុះថ្ងៃទី២២ខែមេសា ដែលមានហត្ថលេខាតំណាងរាស្រ្តបក្សប្រឆាំង តំណាងរាស្រ្តទាំងនោះលើកឡើងថាកាលពីថ្ងៃទី១២ ខែមេសា រដ្ឋសភាបានបើកកិច្ចប្រជុំមួយដោយមានវត្តមានតំណាងរាស្រ្ត៦៣រូបមកពីគណបក្សប្រជាជនកម្ពុជាហើយបានអនុម័តឲ្យតុលាការបន្តនីតិវិធីលើលោក អ៊ុំ សំអាន។ តំណាងរាស្រ្តបញ្ជាក់ថានេះ”រំលោភទាំងស្រុង”លើមាត្រា៨០នៃរដ្ឋធម្មនុញ្ញដែលតម្រូវឲ្យមានសំឡេង២ភាគ៣ ឬ៣ភាគ៤នៃសមាជិករដ្ឋសភាទាំងមូល ដើម្បីសម្រេចឬផ្អាកការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា។ប្រភពវីអូឌី(VOD)
http://vodhotnews.com/2016/04/opposition-lawmakers-asked-king-intervene-on-sam-an-arrest