លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាកំពុងរៀបចំពាក្យបណ្តឹងប្តឹងអ្នកវិភាគនិងអ្នកអត្ថាធិប្បាយមួយចំនួន ដែលលោកចាត់ទុកថាបានបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រជាជនកម្ពុជា។ការព្រមានរបស់នាយករដ្ឋមន្រ្តីធ្វើឡើងស្របពេលដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានព្រមានថានឹងចាត់វិធានការផ្លូវច្បាប់លើអ្នកវិភាគមួយចំនួនដែលនិយាយថាគណបក្សកាន់អំណាចនៅពីក្រោយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានសារភាពថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថានឹងមិនមានការអត់ឱនឲ្យអ្នកណាដែល មួលបង្កាច់បង្ខូចកិត្តិយសគណបក្សប្រជាជន។ប្រភពវីអូឌី(VOD)
http://vodhotnews.com/2016/04/hun-sen-says-party-is-filling-lawsuit-against-analysts