ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង នៅថ្ងៃចន្ទនេះបានបដិសេធថាមិនមានភាពមិនប្រក្រតីលើករណីដែលលោកចែកស្រោមសំបុត្រទៅឲ្យកងទ័ពកាលពីខែមីនានោះទេ។កាលពីថ្ងៃទី៨ខែមេសា ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានដាក់លិខិតមួយច្បាប់ទៅលោក ឱម យ៉ិនទៀង ដោយទាមទារឲ្យលោកបកស្រាយបំភ្លឺពីការចែកស្រោមសំបុត្រទៅកងទ័ពនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦។ក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង មានប្រសាសន៍ថាអង្គភាពនឹងមិនឆ្លើយតបចំពោះលិខិតស្នើសុំបំភ្លឺរបស់គណបក្សអំណាចខ្មែរនោះទេ ដោយលោកថាតាមច្បាប់ គឺមិនអនុញ្ញាត។ លោកពន្យល់ថាអំណាចដែលអាចឲ្យស្ថាប័នណាមួយបំភ្លឺបានគឺមានតែអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ប្រភពវីអូឌី(VOD)
http://vodhotnews.com/2016/04/acu-head-says-envelop-to-soldiers-is-transparent