អង្គភាពប្រឆាំងអំពើពុករលួយថាការឃាត់ខ្លួនមេឃុំគណបក្ស សម រង្ស៊ី ធ្វើឡើងតាមចម្លើយរបស់សាមីខ្លួន

2016-04-26 09:55:00 4760 Views

អង្គភាពប្រឆាំងអំពើពុករលួយច្រានចោលការលើកឡើងថា អង្គភាពនេះឃាត់ខ្លួនមេឃុំម្នាក់របស់គណបក្សសម រង្ស៊ី ក្នុងខេត្តកំពង់ចាម ទៅតាមលិខិតចំហរ៤ទំព័ររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដោយអង្គភាពនេះអះអាងថា ការឃាត់ខ្លួនធ្វើឡើយងដោយយោងតាមចម្លើយរបស់មេឃុំរូបនេះប៉ុណ្ណោះ។កាលពីថ្ងៃអាទិត្យ មេឃុំស្រក លោក ស៊ាង ចែត ត្រូវបានរាយការណ៍ថាត្រូវមន្ត្រីនគរបាលយុត្តិធម៌របស់អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម។ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាព នារសៀលថ្ងៃចន្ទនេះថា ដើមឡើយ អង្គភាពមិនបានចាប់ខ្លួន ឬឃាត់ខ្លួន លោក ស៊ាង ចែត ដូចការលើកឡើងក្នុងបណ្តាញសារព័ត៌មាន និងសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រឆាំងនោះទេ ដោយលោកថា អង្គភាពបានអញ្ជើញលោក ស៊ាង ចែត ទៅកាន់អង្គភាពដើម្បីបន្តស្តាប់ចម្លើយ។ប្រភពVOD

http://vodhotnews.com/2016/04/acu-protects-its-action-over-opposition-arrest


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា