តុលាការកោះហៅលោក សម រង្ស៊ី ចូលរួមសវនាការជំនុំជម្រះ ករណីប្តឹងដោយលោក ហេង សំរិន

2016-04-26 10:20:00 4770 Views

សាលាដំបូងរាជធានីភ្នំពេញបានអញ្ជើញប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ឲ្យចូលមកសវនាការជំនុំជម្រះនៅខែកក្កដាខាងមុខនេះ ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍ដែលប្តឹងដោយលោក ហេង សំរិន ប្រធានរដ្ឋសភា។កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយថា៖ យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ។ក្នុងដីកាហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ចុះថ្ងៃទី២២ ខែមេសា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ កោះហៅលោក សម រង្ស៊ី មកចូលសវនាការនៅថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង៨និង៣០នាទី។ បើតាមដីកានោះ លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តលើទំព័រហ្វេសប៊ុក តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។ប្រភពVOD

http://vodhotnews.com/2016/04/court-summons-rainsy-over-accused-post-on-facebook-by-heng-samrin


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា