ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន់ សារាយ បានថ្លែងថាបុគ្គលិកសមាគមមិនបានណែនាំកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានទម្លាយខ្សែអាត់សំឡេងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យនិយាយកុហកទៅតុលាការ ដូចការលើកឡើងរបស់ស្រីមុំនោះទេ ដោយថាស្រីមុំបានប្រាប់ការពិតមួយទៀតទៅតុលាការ។កាលពីថ្ងៃចន្ទ អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសមាគមអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់ស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។ប្រភពVOD
http://vodhotnews.com/2016/04/adhoc-says-sreymom-tells-another-truth-to-court