"លោក អ៊ុំ សំអាន ត្រូវសមត្ថកិច្ចរឹតបន្តឹងសិទ្ធិសេរីភាពនៅក្នុងពន្ធនាគារព្រៃស"

2016-04-27 10:12:00 4777 Views

ប្រធាន​អភិបាល​នៃ​គណៈ​អភិបាល​ដែល​គ្រប់គ្រង​សមាជិក​សភា​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ថា សិទ្ធិ​សេរីភាព​របស់​លោក អ៊ុំ សំអាន ដែល​ជា​សមាជិក​សភា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ត្រូវ​បាន​គេ​រឹត​ត្បិត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ លោក សុន ឆ័យ ចាត់​ទុក​សកម្មភាព​បែប​នេះ​ថា ជា​ការ​រំលោភ​អំណាច​ទាំង​បំពាន​ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ ប្រវត្តិសាស្ត្រ​កម្ពុជា។អង្គការ​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា សំណុំរឿង​លោក អ៊ុំ សំអាន មិន​ដល់​ថ្នាក់​កំហិត​សេរីភាព​ដូច​នេះ​ឡើយ ដោយសារ​ពុំ​ទាន់​មាន​សាលក្រម​ណា​មួយ​ដែល​រក​ឃើញ​ថា សមាជិក​សភា​រូប​នេះ ត្រូវ​មាន​ទោស​នៅ​​ឡើយ។ មន្ត្រី​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ដោយសារ​លោក អ៊ុំ សំអាន ជា​មនុស្ស​ដែល​មាន​មនោគមន៍​វិជ្ជា និង​ជា​ករណី​ពិសេស ហេតុ​នេះ​ត្រូវ​តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​យ៉ាង​ដូច្នេះ។ការ​ចំណាយ​ពេល​ជួប​លោក អ៊ុំ សំអាន ដែល​ប្រើ​ពេល​មិន​ដល់ ៤០​នាទី​ស្រួល​បួល​ផង លោក សុន ឆ័យ អះអាង​ថា លោក​នឹង​ស្វះស្វែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ស្នើ​ឲ្យ​តុលាការ និង​ខាង​ពន្ធនាគារ​ដក​បម្រាម​នេះ​ចេញ។ប្រភពRFA

 http://www.rfa.org/khmer/news/politics/um-saman-04262016214724.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា