មន្ត្រីអង្គការសង្គមស៊ីវិលបានសម្ដែងការយល់ឃើញរបស់ខ្លួនថាការ តែងតាំងកូនប្រុសប្រធានអង្គភាពប្រឆាំងអំពើពុករលួយពីររូបឲ្យធ្វើ ជាមន្ត្រីជាន់ខ្ពស់ស្ថាប័នតែមួយនេះអាចនឹងកើតមានទំនាស់ ផលប្រយោជន៍បក្ខពួកនិយម និងធ្វើឲ្យបាត់បង់តម្លាភាពរបស់ស្ថាប័នមួយនេះប៉ុន្តែមន្ត្រីជាន់ ខ្ពស់អង្គភាពនេះថាការតែងតាំងនោះគឺដោយសារពួកគាត់ទាំងពីរមាន សមត្ថភាពគ្រប់គ្រាន់សម្រាប់មុខតំណែងនេះ។ការលើកឡើងនេះបានធ្វើឡើងក្រោយពីព្រះមហាក្សត្រព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញអនុក្រឹត្យមួយកាលពីថ្ងៃទី ២៣ ខែមេសាត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីឧបការីចំនួន ១៨ រូបនៃអង្គភាពប្រឆាំងអំពើពុករលួយដែលមានឋានៈស្មើនឹងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកក្នុងនោះក៏មានកូនប្រុស លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពីរនាក់ផងដែរគឺលោក យ៉ិនទៀង ពុទ្ធីរិទ្ធ មានឋានៈស្មើរដ្ឋលេខាធិការ និងលោក យ៉ិនទៀង ពុទ្ធិរ៉ា មានឋានៈស្មើអនុរដ្ឋលេខាធិការ។ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/ngo