ជនជាប់ចោទ លោក នួន ជា ដែលជាអតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា បានលើកឡើងថាវៀតណាមបានឈ្លានពានទឹកដីខ្មែរជាបន្តបន្ទាប់ហើយកងទ័ពរបស់កម្ពុជាប្រជាធិបតេយ្យបានតបតនិងចាប់ជនជាតិវៀតណាមបញ្ជូនទៅឃុំខ្លួននៅមន្ទីរស២១ហៅគុកទួលស្លែង។លោក នួន ជា បានលើកឡើងបែបនេះបញ្ជាក់ទៅនឹងចម្លើយរបស់សាក្សី លោក ឡាច មាន អតីតអ្នកយាមអ្នកទោសក្នុងបរិវេណអគារស២១ ដែលថាមានការដឹកជនជាតិវៀតណាមចូលគុកទួលស្លែង។ក្នុងសវនាការនៅថ្ងៃពុធនេះ លោក នួន ជា បានថ្លែងថាចាប់ពីឆ្នាំ១៩៧៥ វៀតណាមបានឈ្លានពានប្រទេសកម្ពុជាជាបន្តបន្ទាប់ ទាំងដែនទឹកនិងគោក។ លោករៀបរាប់ថាកាលពីដើមខែឧសភា ១៩៧៥ កងទ័ពវៀតណាមបានឈ្លានពានតាមបរិវេណឆ្នេរសមុទ្រតាមខេត្តកំពតនិងនៅថ្ងៃទី៨ ខែឧសភា កងទ័ពវៀតណាមឈ្លានពានចូលដីខ្មែរនៅជាប់ព្រំដែនខេត្តតៃនីងនៃប្រទេសវៀតណាម។ប្រភពVOD
http://vodhotnews.com/2016/04/nuon-chea-says-about-vietnamese-invasion-in-1975-regime