អាជ្ញាធរខេត្តកណ្ដាលនៅតែមិនអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិលើកអង់តែនទូរទស្សន៍

2016-04-27 15:25:00 4762 Views

អាជ្ញាធរ​ខេត្ត​កណ្ដាល នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ (SUN TV) នៅ​ភូមិ​ស្ទឹងជ្រៅ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ តាម​ការ​ស្នើ​សុំ​របស់​បក្ស​ប្រឆាំង​នៅ​ឡើយ ក្រោម​ហេតុផល​ថា មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ២១​នាក់។ នេះ​បើ​តាម​ការ​អះអាង​របស់​អភិបាល​ក្រុង​តាខ្មៅ។ ចំណែក​មន្ត្រី​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ការ​បដិសេធ​នេះ គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង។ការ​ផ្តល់​ចម្លើយ​អវិជ្ជមាន​ដល់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ត្រូវ​បាន​អភិបាល​ក្រុង​តាខ្មៅ លោក ហេង ធាម ពន្យល់​ថា មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នយោបាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ដោយសារ​មាន​ប្រជាពលរដ្ឋ ២១​នាក់ នៅ​ភូមិ​ស្ទឹងជ្រៅ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ បាន​ផ្ដិត​មេដៃ​តវ៉ា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​អង់តែន​ទូរទស្សន៍​នៅ​ទី​នោះ​ទេ ខ្លាច​សាយភាយ​វិទ្យុសកម្ម​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ពួកគាត់។ប្រភពRFA

http://www.rfa.org/khmer/news/politics/sun-tv-update-04262016060300.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា